​ស៊ែរ​ឲ្យ​ជើង​ខ្លាំងពូកែ​ផឹក​ស្រាមើល​ផង​! ផឹកស្រា​ច្រើន​រាល់​ថ្លៃ មិនសូវ​ហូបបាយ លទ្ធផល ឈាម​ហូរ​ក្នុង​ក្រពះ ពេទ្យ​បូម​ចេញ​រហូតដល់​ទៅ​….​លីត្រ​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “Newz’z Nijs” បាន​បង្ហោះ​រូបភាព​ដ៏​ស្លុតរន្ធត់ និង​សារ​សរសេរ​រៀបរាប់​ឲ្យ​ដឹងថា គិលានុបដ្ឋាយិកា​វ័យក្មេង​ម្នាក់ បានទទួល​ភារៈកិច្ច​ព្យាបាល​អ្នកជំងឺ​ចូលចិត្ត​ផឹកស្រា​ជាប្រចាំ​ថ្ងៃ​ម្នាក់ បន្ទាប់ពី​រកឃើញថា មានការ​ហូរឈាម​នៅ​ផ្នែក​ខាងលើ​នៃ​ផ្លូវ​ក្រពះ​ពោះវៀនតូច ដែល​ប្រែ​ទៅជា​ឈាម​នោះ ហើយ​ត្រូវ​បូម​ចេញពី​ក្រពះ​អ្នកជំងឺ UGIB មាន​ចំនួន​ប្រហែល 1,000 cc ឬ ស្មើ​១​លីត្រ ។ ដូច្នេះហើយ នាង​បាន​បង្ហោះ​រឿងនេះ​ឡើង បើទោះជា​ធ្វើ​ឲ្យ​ស្លុតរន្ធត់​ក៏ពិតមែន តែ​ដើម្បី​ជាការ​ក្រើនរម្លឹក​ដល់​មនុស្ស​ដែល​ចូលចិត្ត​ផឹកស្រា​ជាប្រចាំ​ថ្ងៃ ។​

​ម្ចាស់​គណនី​ខាងលើ​នៅបាន​ឲ្យ​ដឹង​ទៀតថា ទោះបីជា​រាងកាយ​របស់​អ្នក​នៅតែ​រឹងមាំ​នាពេល​បច្ចុប្បន្ននេះ​ក៏ដោយ ប៉ុន្តែ ជំងឺ​នេះ​នៅតែ​កើតឡើង​បន្តិច​ម្តងៗ និង​បន្ត​រហូតដល់​ច្រើន​ឆ្នាំ​ទៅមុខទៀត ។ តួយ៉ាង​ដូចជា​ករណី​ពូ​ម្នាក់នេះ​អ៊ីចឹង ដែល​បាន​កំពុង​ផឹកស្រា​ជាប្រចាំ​អស់​រយៈពេល ៣ ឆ្នាំ មកហើយ ជា​គំរូ​ស្រាប់ ។ ជាការ​ពិតណាស់ ជំងឺ​ប្រភេទ​នេះ មិនដែល​ធ្វើ​ឲ្យ​មនុ​ស្សណា​ម្នាក់​នៅរស់​នោះឡើយ ។

​សូមកុំ​បណ្តែតបណ្តោយ និង​រង់ចាំ​ដល់​អ្វីៗ​ហួសពេល ព្រោះ​មនុស្ស​ដែល​សោកស្តាយ​បំផុត​គឺ​…​ខ្លួនឯង​!! ៕

Leave a Reply

Your email address will not be published. Required fields are marked *