នៅមិននៅ​យក​រឿង​ដាក់ខ្លួន​ទៀតហើយ​! ចាំមើល​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា អាច​បំបាក់​មុខមន្ត្រី​យោធា​ម្នាក់នេះ​ដែល​បាន​បរិហាកេរ្តិ៍​អ្នកនាង​ថា​…. (​វីដេអូ​)

​កាលពី​យប់មិញ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន Live វីដេអូ​លក់​កាបូបដៃ​ឡៃ​ឡុង នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​អ្នកនាង ។ ប៉ុន្តែ ទន្ទឹម​នោះ ស្រាប់​តែមាន​បុគ្គល​ម្នាក់​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​អ៑ូ រិទ្ធី​តាខ្មៅ​» បាន​ចូល Comment ថា​៖ «​មនុស្ស​ស្រី​ផិត​ប្តី​» ។ ហើយ​ភ្លាមៗ​នោះ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក៏បាន​ប្រតិបត្តិ​ខឹងសម្បារ​យ៉ាងខ្លាំង ដោយបាន​ឆ្លើយតប​ថា​៖ «​និយាយ​អោយ​ស្រួល អ្នកណា​ផិត​អ្នកណា ប្រយ័ត្ន​មានរឿង​ជាមួយ​ខ្ញុំ​» ។​

​យ៉ាងណាមិញ ក្រោយ​បានឃើញ​ការ Comment បរិហារ​កេ​រ្ត៍​មកលើ​ភរិយា​ខ្លួន​យ៉ាង​សាហាវ​បែបនេះ លោក ហេង ឡុង ក៏បាន​បង្ហោះ​យ៉ាង​ដូច្នេះ​ថា​៖ «​ថ្ងៃស្អែក​សមាគម​សិល្បក​រ​ខ្មែរ នឹង​ប្ដឹង​បុគ្គល​រូបនេះ​ដែល​បាន​ជេរប្រមាថ​មកលើ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដែល​ខ្លួន​ជា​មន្ត្រី​យោធា ឈ្មោះ អ៊ូ រិទ្ធី ដែលជា​មន្ត្រី​គំរូ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​។​

​ចាំមើល​ថា​តើ ស្ថាប័ន​ក្រសួងការពារជាតិ​នឹងត្រូវ​ចាត់វិធានការ​យ៉ាងណា​ចំពោះ​បុគ្គល​នេះ​។​

​សូមជួយ​ស៊ែរ​ឱ្យ​មេ​គាត់​ឃើញ​ផង​៕» ៕​

Leave a Reply

Your email address will not be published. Required fields are marked *