ពិតជា​ទឹក​ចិត្តល្អ​ដ៏​កម្រ​មែន​! បងប្រុស​រើស​បាន​កាបូប​លុយ​ខ្ទង់ពាន់​ដុល្លារ តែ​គាត់​អត់​លោភលន់​ចង់បាន​របស់គេ និង​ព្រមទាំង​ប្រកាស​រក​ម្ចាស់​ពិត​មក​ទទួល​….

​មនុស្ស​ចិត្តល្អ មិនមាន​ចិត្ត​លោភលន់ ជាពិសេស​ចង់បាន​រប​ស់​ទ្រព្យ​អ្នកដទៃ ពិតជា​កម្រៗ​រកបាន​ណាស់ ខណៈ​ឃើញ​​ដូច​​ជាលុយ​យ៉ាងច្រើន​យ៉ាង​នេះ​ជ្រុះ​នៅតាមដង​​ផ្លូវនោះ ។ ព្រោះថា បើ​អ្នកផ្សេង​វិញ ប្រហែល​ស្ងាត់​មាត់​ឈឹង​បាត់ទៅហើយ កុំសង្ឃឹម​​ថា​​ឲ្យ​​វិញ​នោះ ។​

​ប៉ុន្តែ សម្រាប់​បងប្រុស​ម្នាក់នេះ​វិញ គឺ​គាត់​ពុំមាន​គំនិត​ចង់បាន​របស់ទ្រព្យ​គេ​សោះឡើយ ព្រោះថា បន្ទាប់ពី​គាត់​រើស​បាន​កាបូប​មួយ ដែល​ក្នុងនោះ​មាន​លុយ​ដុល្លារ​ក្រដាស 100$ ខ្ទង់​១​ពាន់​ដុល្លារ គាត់​ក៏បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ស្វែងរក​ម្ចាស់​ពិត មក​ទទួលយក​កាបូប​លុយ​វិញ​ផងដែរ កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ។​

​នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ចិត្តធម៌​ឈ្មោះ ម៉ៃ យ៉ាសិទ្ធិ បាន​បង្ហោះ​ស្វែងរក​ម្ចាស់​កាបូប​យ៉ាង​ដូច្នេះ​ថា​៖ «​ថ្ងៃនេះ​ខ្ញុំបាទ​បាន​រេ​ី​សបាន​កាបូប​លុយ​នៅ​សាលាឃុំ​ម្កាក់​បេ​ី​សិន​ជា​ម្ចាស់​ពិត​សូម​មក​សាលាឃុំ​បញ្ញា​ក់​ជាមួយ​ខ្ញុំ​ដេ​ី​ម្បី​យក​របស់​ទៅវិញ​ថ្ងៃទី​12.08.2019» ៕​

Leave a Reply

Your email address will not be published. Required fields are marked *