ទៀតហើយកប់ហ្មង​! ម្ចាស់​សំណព្វចិត្ត នាំ​គូ​ដណ្តឹង​ទៅលេង​ប៉ោយប៉ែ​ត្រ ម្តងនេះ​ចូលតួ​​​ផ្អែមល្ហែម​​លើស​​មុនៗ​​ទៅ​​ទៀត​….. (​វីដេអូ​)

​ប្រិយមិត្ត​ពិសេស​មិត្ត​យុវវ័យ​ដែល​និយម លេង​បណ្តាញ​សង្គម​ពិត​ជ្រាប​ច្បាស់​រួចហើយ ចំពោះ​សាច់រឿង​គូស្នេហ៍​ភេទ​ដូចគ្នា​ឆ្លង​ទ្វីប​វា​ហា មួយ​ដើរតួ​ជា​ប្រុស​នៅ​ស្រុក​ខ្មែរ និង​គូ​ដណ្តឹង​ជា​ស្រី​ស្អាត​ជា​អនិកជន​នៅ​សហរដ្ឋអាមេរិក ដែល​បានធ្វើ​ឲ្យ​មានការ​ហួសចិត្ត​ស្ទើរ​ហួសនិស្ស័យ​គ្រប់ៗ​គ្នា ព្រោះតែ​អ្នក​ទាំងពីរ​បង្ហាញ​ភាព​ផ្អែមល្ហែម​នឹង​គ្នា ដោយ​ពោល​ពាក្យ​ផ្តោះផ្តង​រកគ្នា​លើសពី​រឿងភាពយន្ត​ទៅទៀត ។​

​ឥរិយាបទ​ចេញមក ដែល​មនុស្ស​ជាច្រើន​ថា ចេញមក​ទ្រង់​លើសៗ​នេះ បានធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន យក​ដុត​តាមៗ​គ្នា​ជា​បន្តបន្ទាប់ ក្នុងនោះ ដំបូង​ឡើយ ផ្តើមចេញ​តារាចម្រៀង​ពហុ​សម្លេង រ៉ូ​លីន កុ​សុ​ម៉ា និង​ផេ​ន​ខេ​ក ព្រោះតែ​ហួសចិត្ត​ពេក បាន​ចេញមក​ធ្វើ​ត្រាប់​តាម ធ្វើ​ឲ្យ​គ្រប់គ្នា​សើច​ចង់​រឹង​ពោះ​តែម្តង ។​

​ដោយឡែក កាលពី​ម្សិលមិញ​នេះ វីដេអូ​ផ្អែមល្ហែម​សារជាថ្មី​របស់​គូស្នេហ៍​វ័យ​ចំណាស់​១​គូ​នេះ ត្រូវបាន​អ្នកប្រើប្រាស់​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក ចាប់អារម្មណ៍​ជាខ្លាំង និង​បាន​ចែករំលែក​បន្ដ​គ្នា​យ៉ាង​ព្រោងព្រាត​តែម្តង ។ ដោយ​វីដេអូ​នេះ អ្នក​ទាំងពីរ​បាន​ប្រើ​ភាសា​វាចា​សាសង​គ្នា​ក្នុង​រថយន្ត ដោយ​លើកដាក់​សំឡេង​រឹត​ផ្អែមល្ហែម​ខ្លាំង​ជាង​មុន​ទៀត ខណៈ​ម្ចាស់​សំណព្វចិត្ត​កំពុង​ជូន​ដំណើរ​គូ​ដណ្តឹង ទៅកាន់​ប៉ោយប៉ែត និង​បង្ហួស​ទៅកាន់​ខេត្តសៀមរាប ៕

Leave a Reply

Your email address will not be published. Required fields are marked *