​ជឿ​ទៅ​! ស្ត្រី​ស្បែក​ខ្មៅ​អះអាងថា នាង និង​ប្តី យក​ទឹកនោម​ព្រឹក​របស់ខ្លួន មក​ផឹក និង​លុប​លាងមុខ ធ្វើ​ឲ្យ​បាត់​ស្លាកស្នាម មុន ពិសេសជ្រុះសក់….

​ស្ត្រី​ម្នាក់​ដែល​បាន​ផឹកទឹក​ដោយ​ខ្លួនឯង ហើយ​ត្រដុស​វា​នៅលើ​មុខ​របស់​នាង អស់​រយៈពេល​ជាង​មួយ​ទសវត្ស​មកហើយ បាន​អះអាងថា វា​ធ្វើអោយ​ស្បែក និង​សុខភាព​របស់​នាង​មាន​ភាពប្រសើរឡើង ។​

Ruby Karyo អាយុ ៣០ ឆ្នាំ តែងតែ​ផឹកទឹក​នោម​ពេលព្រឹក​របស់​នាង និង​យក​វា​មក​ដុះ​មុខ​រៀងរាល់​ព្រឹក តាំងពី​នាង​មាន​វ័យ ១៩ ឆ្នាំ មកម្ល៉េះ ។

​ការអនុវត្ត​ដ៏​ចម្លែក​នេះ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា «​ការព្យាបាល​ដោយ​ទឹកនោម​» បានធ្វើ​ឲ្យ Ruby ក្លាយជា​ប្រភព​នៃ​ការ​សើចចំអក ប៉ុន្តែ នាង​បាន​ប្តេជ្ញាចិត្ត​ថា​នឹង​ផ្សព្វផ្សាយ​រឿងនេះ​ទៅកាន់​ពិភពលោក ។​

​អ្នកនិពន្ធ មកពី​តំបន់ Glen Burnie នៃ​រដ្ឋ Maryland (​អាមេរិក​) រូបនេះ សូម្បី​បញ្ចុះបញ្ចូល​មិត្ត​ប្រុស​របស់​នាង ឲ្យ​ព្យាយាម​ផឹក​ទឹកនោម​របស់គាត់ ដើម្បី​បំបាត់​ការ​ជ្រុះ​សក់​របស់​ទៀតផង ។​

​ម្តាយកូន​មួយរូប​នេះ បាន​និយាយថា​៖ «​ឪពុក​របស់ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​អំពី​វិធី​ព្យាបាល​ទឹកនោម​នេះ នៅពេល​ខ្ញុំ​មាន​អាយុ ១៩ ឆ្នាំ ។ គាត់​និយាយថា ប្រសិនបើ​កូន​ចង់​ក្លាយជា​រា​ជនី​សម្រស់ ត្រូវ​ប្រើ​វា​នៅលើ​ផ្ទៃមុខ និង​ដងខ្លួន​របស់​កូន​ទៅ​» ។​

​នាង​បាន​ចែករំលែក​ឲ្យ​ដឹងថា​៖ «​នៅពេល​ខ្ញុំ​ភ្ញាក់​ពី​ដំណេក ខ្ញុំ​បាន​ត្រដុស​ទឹកនោម​ព្រឹក​របស់ខ្ញុំ​នៅលើ​ផ្ទៃ និង​ប្រើ​វា​ដូចជា​ជាតិ​សំណើម អ្នក​អាច​ទុក​វា​ចោល​ក្នុង​រយៈពេល ២ ម៉ោង ឬ ទុក​ពេញ​មួយថ្ងៃ ។ រៀងរាល់​យប់ នៅពេល​អ្នក​ចូល​គេង អ្នក​អាចដាក់​វា​នៅលើ​មុខ​អ្នក​» ។​

«​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង មុខ​របស់​អ្នក​មើលទៅ​នៅ​បែប​ធម្មជាតិ​ដដែល ពីព្រោះ​ភាពមិន​បរិសុទ្ធ​ទាំងអស់នោះ​នឹង​ចេញមកក្រៅ ប៉ុន្តែ វា​នឹង​កាន់តែ​ភ្លឺ ។​» ។ នាង​បាន​អះអាងថា «​វា​ល្អ​សម្រាប់​ស្នាម និង​មុន​» ។ ខ្ញុំ​យក​ដប​បាញ់ថ្នាំ និង​បន្ទាប់មក​បាញ់​វា​ចូលក្នុង​ដៃ រួច​យក​វា​ទៅ​លាប​លើ​ផ្ទៃមុខ​…. ៕

Leave a Reply

Your email address will not be published. Required fields are marked *