ខ្លាំងណាស់​! ស្រា​ចូលខ្លួន​បើករថយន្ត​ប៉ះ​គេ​ហើយ ចុះ​រករឿង​បង្ក​ហិង្សា និង​ថែមទាំង​វាយ​លើ​សមត្ថកិច្ច​ទៀត ចុងក្រោយ​ខ្នោះ ព្រមទាំង​ស៊ី​១​ដៃ​១​ជើង​របស់​…. (​វីដេអូ​)

​បុរស​ម្នាក់​ចេញពី​ខួបកំណើត បើករថយន្ត​ទាំង​ស្រវឹងស្រា បណ្តាល​ឲ្យ​ប៉ះ​នឹង​រថយន្ត​១​គ្រឿង​ទៀត ខូចខាត​ទាំងពីរ ហើយ​រករឿង​វាយតប់​គេ​ទៀត ។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​នៅ​ផ្លូវ​១៧៣ មុខ​ហាង​ម្លប់​ស្វាយ​៩៩ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ ខណ្ឌចំការមន នា​វេលា​ម៉ោង​២ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី ១១ ខែសីហា​ឆ្នាំ ២០១៩ ។​

​គ្រាន់តែ​គ្រោះថ្នាក់​ចរាចរណ៍​ប៉ះគ្នា​បន្តិចបន្តួច មិនចេះ​អធ្យាស្រ័យ​ឲ្យ​គ្នា​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី បែរជាយក​កំណាច​ស្រា​មក​ពាំងមុខ បង្ក​ជា​ហិង្សា សមត្ថកិច្ច​ហៅ​មក​ដោះស្រាយ​គ្នា​នៅ​ប៉ុ​ស្ត៍ មានអី បុរស​បើកឡាន​បង្ក​ចិត្តខ្លាំង​អាង​ស្រា ស្រាប់តែ​ផ្ទុះ​កំហឹង​វាយ​ទាំង​មេ​ប៉ុស្តិ៍​ទួល​ស្វា​ព្រៃ​១ និង​សមត្ថកិច្ច​ម្នាក់​ឲ្យ​រងរបួស​បែក​មាត់​ថែមទៀត ដែលជា​ហេតុ​ធ្វើ​ឲ្យ​មនុស្សម្នា​នៅ​ប៉ុស្តិ៍ ផ្ទុះ​កំហឹង​ព្រលឹង​មួយ​ដៃ​មួយ​ជើង ប៉ុន្តែ សមត្ថកិច្ច​អន្តរាគមន៍ និង​សម្រេច​ចាប់វាយ​ខ្នោះ​បញ្ជូន​ខ្លួន​មក​អធិការនគរបាល​ខណ្ឌ​ចំការមន​ទាំងយប់​តែម្តង ។​

​រថយន្ត​បង្ក​ត្រូវបាន​ស្គាល់​ថា​ម៉ាក Range Rover ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-7889 រីឯ​រថយន្ត​រងគ្រោះ LEXUS RX330 ពណ៍​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 2P-9892 ។ ចង់​ជ្រាប​សាច់រឿង​នៃ​ហេតុការណ៍​ខាងលើនេះ​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

 

Leave a Reply

Your email address will not be published. Required fields are marked *