ក្មេងអស់នេះទាល់តែ​ស្លាប់​១​ទើប​រៀង​! នាំគ្នា​យក​ផ្លូវថ្នល់​ធ្វើជា​កន្លែង​លោតទឹក​លេង ទីបំផុត ក្មេងប្រុស​ម្នាក់​ត្រូវ​រថយន្តបុក​ប៉ើង​ហើរ​ដូច​ស្លឹក​… (​វីដេអូ​)

​វី​ដេ​ដ​អូ​ដ៏​រន្ធត់​មួយ បានបង្ហាញ​ឲ្យ​ឃើញ​ក្មេងប្រុស​ម្នាក់ ត្រូវបាន​រថយន្តបុក​បណ្តាល​ឲ្យ​ហើរ​ដូច​ស្លឹក និង​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ខណៈ​រូបគេ​រត់​ឆ្លងផ្លូវ ដើម្បី​យក «​អេ​ប៉ា​» រត់​លោត​ចូលទៅក្នុង​ប្រឡាយទឹក​ជាប់​នឹង​ចិញ្ចើមផ្លូវ​លេង ។​

​ទោះយ៉ាងណា ករណីនេះ​គឺ​មិនមែនជា​កំហុស​អ្នកបើកបរ​នោះទេ ព្រោះ​ក្មេងប្រុស​រងគ្រោះ​នេះ និង​មិត្តភក្តិ​របស់គេ កំពុង​ធ្វើ​រឿង​ដ៏​ប្រឈម​នឹង​អាយុជីវិត​បំផុត ខណៈ​នាំគ្នា​យក​ទីធ្លា​ដងផ្លូវ​ធ្វើជា​កន្លែង​ស​ម្រា​ត់រ​ត់លោត​ទៅក្នុង​ទឹក​ប្រឡាយ​ជាប់​ថ្នល់​បែបនេះ ។​

​តាមរយៈ​វីដេអូ នោះគេ​បានឃើញ​ក្មេងប្រុស​៤​នាក់ កំពុង​ស្ថិតនៅ​កណ្តាល​ថ្នល់ ដើម្បីរ​ត់លោត​ចូល​ទឹក ខណៈ​រថយន្ត​បើក​ឆ្លងកាត់​ទាំង​នៅ​ពីមុខ និង​ពីក្រោយ​ខ្នង​របស់​ពួកគេ​យ៉ាង​លឿន ។ បន្ទាប់មក ក្មេងប្រុស​រងគ្រោះ​ត្រូវ​បានឃើញ​ងើប​ខ្លួន​ចេញពី​ក្នុង​ទឹក ហើយក៏​រត់​សំដៅ​កណ្តាល​ថ្នល់​លឿន​ស្លេវ ស្របពេល​រថយន្ត​ពណ៌​ក្រហម​១​គ្រឿង​មកដល់ បាន​បុក​បណ្តាល​ឲ្យ​ខ្ទាត​ហើយ​ប៉ើង​ដូច​ស្លឹក​តែម្តង ។​

Loading...

​ហេតុការណ៍​ដ៏​រន្ធត់​នេះ ត្រូវបាន​ដឹងថា​បានកើត​ឡើង​នៅ​ដងផ្លូវ​សាធារណៈ​មួយកន្លែង នៅក្នុង​ប្រទេស​ប្រទេស​ប្រទេស​ប្រេ​ស៊ី​ល ៕​

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *