ល្អមើល​ណាស់​! ចោរ​កំពូល​ស៊យ ឡើង​ផ្លោះ​របង​ផ្ទះ​គេ​ដើម្បី​ចូល​លួច តែ​ភ្លាត់ស្នៀត​រអិល​ជើង​ធ្លាក់​ផ្កាប់មុខ​ទៅនឹង​ដី​សន្លប់​ស្តូកស្តឹង​… (​វីដេអូ​)

​នេះ​គឺជា​ខណៈពេល​ដ៏​គួរ​ឲ្យ​ហួសចិត្ត និង​អស់សំណើច​ខ្លាំង​បំផុត​មួយ គ្រា​ដែល​បុរស​ជា​ចោរ​ម្នា​ក់បាន​ព្យាយាម​ឡើង​តោង​តាម​ជញ្ជាំង​របង​ផ្ទះ​គេ ដើម្បី​ចូល​លួច​ទ្រព្យសម្បត្តិ ប៉ុន្តែ ភ្លាត់ស្នៀត​បាត់បង់​ជំហរ​នៅលើ​ជញ្ជាំង មុនពេល​លោត​ចុះ ក៏បាន​ធ្លាក់​ផ្កាប់មុខ​សន្លប់​ស្តូកស្តឹង​តែម្តង ។​

​តាមរយៈ​វីដេអូ​ដែល​ត្រូវ​ម្ចាស់ផ្ទះ​ថត​បាន​ពី​កំពូល​ហេតុការណ៍​នេះ​នៅក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី​១២ ខែធ្នូ កន្លងទៅ​ថ្មីៗ​នេះ បានបង្ហាញ​ឲ្យ​ឃើញ​ចោរ​ម្នាក់​បាន​ឡើង​តាម​ជញ្ជាំង​របង​ផ្ទះ​គេ​កម្ពស់ ២ ម៉ែត្រ មុនពេល​រអិល​ជើង និង​ធ្លាក់​ផ្កាប់មុខ​ទៅនឹង​ដី​ខាងក្រោម ។​

​តាមរយៈ​វីដេអូ​ឃ្លី​ប​មាន​រយៈពេល ៣០ វិនាទី នោះ​ចោរ​រូបនេះ​ត្រូវ​បានឃើញ​ពាក់​អាវយឺត​បង្កង់​ពណ៌​ឈាមជ្រូក​-​ស និង​ស្លៀកខោ​ជើងវែង​ពណ៌​ខ្មៅ បាន​ងើប​ខ្លួន​ឡើង​នៅលើ​ជ្រុង​រវាង​របង​ជញ្ជាំង​ថ្ម និង​ទ្វា​ជើង​មុខផ្ទះ ដោយ​ត្រៀម​លោត​ចុះចូល​ក្នុងផ្ទះ ។ ប៉ុន្តែ ជា​អកុសល រូបនេះ​ក៏បាន​រអិល​ជើង​ធ្លាក់​ផ្កាប់មុខ​សន្លប់​ស្តូកស្តឹង​មួយ​រំពេច ហើយ​ដឹងខ្លួន​វិញ ។​

Loading...

​ស្ត្រី​ជា​ម្ចាស់ផ្ទះ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា នាង​បាន​តាម​ទាន់​ពី​សកម្មភាព​របស់​ចោរ​នេះ តាមរយៈ​សម្លេង​ឆ្កែ​របស់​នាង​ព្រូស ។ នាង​បន្ទាប់មក ក៏បាន​បើក​បង្អួច​បន្ទប់​អើតមើល និង​យក​ទូរស័ព្ទ​ថត​ចោរ​រូបនេះ​កំពុង​ប្រើប្រាស់​ជណ្តើរ​ឈើ ដើម្បី​ឡើងទៅ​កាន់​ជញ្ជាំង​របង​ជាប់​នឹង​ទ្វា​ផ្លូវ​ចូល​ផ្ទះ ។​

​ម្ចាស់ផ្ទះ​បន្តថា នាង​បន្ទាប់មក បាន​ស្រែក​ខ្លាំង​ទៅកាន់​ចោរ​នេះ ដែល​បាន​ស្រ​វេ​ស្រ​វ៉ា​ងើប​តោង​ឡើង​តាម​ទ្វា​មុខផ្ទះ​រត់គេច​ទៅវិញ​បាត់ ។​

Loading...

​នាង​និយាយថា​៖ «​ខ្ញុំ​ស្នើ​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ចោរ​រូបនេះ​មក​ផ្តន្ទាទោស​កុំ​ឲ្យ​រួចខ្លួន ព្រោះ​គេ​បាន​ព្យាយាម​ទាញយក​ប្រយោជន៍ ខណៈពេលដែល​ខ្ញុំ​នៅផ្ទះ​តែម្នាក់ឯង​» ។​

«​ខ្ញុំ​ពិតជា​រីករាយ ដែល​ចោរ​ម្នាក់នេះ​បាន​ធ្លាក់​ឈឺខ្លួន​បែបនេះ ព្រោះ​វា​បានធ្វើ​ឲ្យ​រូបគេ​ពុំ​អាច​បន្តដំណើរ​ដើម្បី​ធ្វើ​សកម្មភាព​ទៅមុខ​បាន​ទៀត សាធុៗ​!!» ៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *