បន្តប្រុងប្រយ័ត្នស្រីៗ​! នារី​ម្នាក់​ថត​បាន​បុរស​កំហូច​ម្នាក់​អើត​ក្បាល​មើល​នាង ខណៈពេល​កំពុង​ចូល​បន្ទប់ទឹក​បត់ជើង​តូច (​វីដេអូ​)

​នារី​ម្នា​ក់បាន​រៀបរាប់​ឲ្យ​ដឹងថា នាង​បាន​ចូលទៅក្នុង​បន្ទប់ទឹក នៅក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួ​ួ​យ​កន្លែង​នៅក្នុង​ប្រទេស​ថៃ ដោយ​គ្រប់​ទ្វា​នៃ​បន្ទប់ទឹក​ទាំងនោះ​មាន​គម្លាត​ប្រហោង​ធំៗ​នៅ​ផ្នែក​ខាងក្រោម ។ ដោយមាន​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​ខ្លាចក្រែង​មាន​ជនកំហូច​លួច​ណា​នោះ​អើតមើល​កេរ្តិ៍ខ្មាស នាង​ក៏មាន​ការប្រុងប្រយ័ត្ន ។ ពិតណាស់ បន្ទាប់ពី​ចូលក្នុង​នោះ​មិនបាន​ប៉ុន្មាន​ផង ក៏​ស្រាប់តែ​លឺសូ​រស​ម្រិ​ប​ជើងមនុស្ស​ដើរចូល​មក​នៅ​ខាងក្រៅ ពេលនោះ​នាង​ក៏​ត្រៀមខ្លួន និង​បើក​កាមេរ៉ា​ចាំ​ថត​រួចស្រេច ។​

​នាង​បន្តថា រំពេច​នោះ នាង​ពិតជា​ស្លុតរន្ធត់​ខ្លាំងណាស់ ខណៈ​បុរស​ម្នាក់​មកដល់​មុខ​បន្ទប់ទឹក​របស់​នាង ហើយ​អង្គុយ​ចុះ រួច​អើត​ក្បាល​មើល​មកកាន់​នាង​តាម​ប្រឡោះ​ទ្វា​ឡើង​ជ្រងោៗ​តែម្តង ។ បន្ទាប់ពី​ប្រឈមមុខ​នឹង​កាមេរ៉ា​របស់​នាង បុរស​នោះ​ប្រញាប់​ក្រោក​ឡើង​យ៉ាង​លឿន និង​ដើរ​ចាក​ចេញទៅ​ភ្លាមៗ ។ ភ្លាមៗ​នោះ នាង​ពិតជា​ភ័យ​ខ្លាំងណាស់ ហើយ​ក៏បាន​ស្រែក​ឆោឡោឡើង លេចលឺ​ដល់​បុគ្គលិក​នៅ​ទីនោះ​ចេញមក​អន្តរាគមន៍ ។ ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ ជនកំហូច​រូបនេះ​បាន​រត់គេចខ្លួន​បាត់ស្រមោល​ទៅហើយ ។​

​ទោះយ៉ាងណា មុខមាត់​បុរស​នោះបាន​ជាប់​នៅក្នុង​កាមេរ៉ា​របស់​នាង​យ៉ាងច្បាស់​ក្រឡែត ។ ហេតុនេះ នាង​ក៏បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​តាម​ស្វែងរក​ជន​រូបនេះ ដើម្បី​យកមក​ដាក់​ទោសទណ្ឌ​ឲ្យ​រៀងចាល កុំ​ឲ្យ​បន្ត​ដើរ​ធ្វើ​រឿង​ដ៏​ថោកទាប​នេះ​ទៀត ៕

Loading...

Loading...
Loading...

Leave a Reply

Your email address will not be published. Required fields are marked *