​អូន​ដើរលេង​អស់ចិត្ត​ហើយ​មែន​ទេ អូន​អស់​ការសប្បាយ​ហើយ​មែន​ទេ បង​បាន​ប្រាប់​អូន​ច្រើនដង​ហើយ តែ​អូន​មិន​ព្រមស្ដាប់​បង ចុងក្រោយ​អូន​បន្សល់ទុក​ត្រឹមតែ​រូបថត​មួយ​សន្លឹក អូន​គេង​ចុះ​ណា​!!

​គ្រោះថ្នាក់​ចរាចរណ៍​មាន​ទាំង​របួស និង​ស្លាប់​ឃើញថា​បាននិងកំពុង​កើតមាន​ឡើងជា​រៀងរាល់ថ្ងៃ ដោយសារតែ​ប្រជាពលរដ្ឋ​មួយចំនួន​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ ដោយ​ក្នុងនោះ​រួមមាន​ទាំង​កត្តា​បើកបរ​លើស​ល្បឿន​កំណត់ មិនចេះ​អត់ឱន​អា​ធ្រា​ស្រ័យ​ឲ្យ​គ្នា និង​ព្រមទាំង​បើកបរ​ទាំង​ស្ថានភាព​ស្រវឹង​ជាដើម ។​

​ដោយឡែក កាលពី​ម្សិលមិញ​នេះ នា​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៩ នារី​ដ៏​ស្រស់ស្អាត​វ័យក្មេង​ម្នាក បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ដ​កំពត បណ្ដាល​ធ្វើ​ឲ្យ​ស្លាប់បាត់​បង់ជីវិត ចាកចោល​ក្រុមគ្រួសារ សាច់ញាតិ និង​មិ​ត្ដ​ភក្ដិ​របស់​នាង ទាំង​ក្តី​សោកសង្រេង​ជាទីបំផុត ។​

​ការបាត់​បង់ជីវិតរ​បស់​នារី​ខាងលើ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ផងដែរ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Bøng Rø បាន​បង្ហោះ​សារ​ទាំង​ក្តី​ឈឺចាប់​ដូច្នេះ​ថា​៖ «​អូន​ដើ​លែង​អស់ចិត្ត​ហើយ​មែន​ទេ​អូន​អស់​ការសប្បាយ​ហើយ​មែន​ទេ​បង​ដឹងថា​អូន​នៅ​ក្មេង​អូន​ចូលចិត្ត​ការសប្បាយ​ធ្វើអោយមាន​ភាព​ភ្លើតភ្លើន​មកពី​ចារឹក​អូន​នៅ​ក្មេង​បង​បាន​ប្រា​ប់អូន​ច្រើនដង​ហើយ​តែ​អូន​នៅតែ​មិន​ព្រមស្ដាប់​បង​ចុងក្រោយ​អូន​បន្សល់ទុខ​តែ​រូបថត​មួយ​សន្លឹក​😓​អូន​គេង​ចុះ​ណា​😓(​យី ស្រី​និ​ច​)😓​អូន​ទៅបាន​សុខ​ហើយ​បើរ​មាន​ជាតិ​ក្រោយ​កុំអោយ​ដូចជា​តិ​និង​ទៀត​ណា​អូន​😓»៕​

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *