អកុសលអ្វីម្លេះ! ទើប​ថត Prewedding រួច ជិះ​ម៉ូតូ​ដើរ​ចែក​ធៀប​ការ​ភ្ញៀវ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ខាង​ប្រុស ខណៈ​ខាង​ស្រី​ត្រូវ​…

​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ខណៈ​នារី​ម្នាក់​ជា​គូ​ដណ្តឹង បាន​រងរបួស​ធ្ងន់ នៅក្នុង​ហេតុការណ៍​ដ៏​រន្ធត់​ជិះ​ម៉ូតូ​ធ្វើដំណើរ​ដើរ​ចែក​ធៀប​ការ​ភ្ញៀវ បាន​បុក​នឹង​រថយន្ត​ដឹក​ដែក​ពីក្រោយ ។​

​ហេតុការណ៍​ខាងលើនេះ បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤ កាលពី​វេលា​ម៉ោង​ប្រមាណ ៨ ព្រឹក ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិសាស្ត្រ តំបន់​ឃ្លាំង​លើ ជិត​រោងចក្រ​ក្រោ​ន នៅក្នុង​សង្កាត់​១ ក្រុង​/​ខេត្ត​ព្រះសីហនុ ។

​បើតាម​ប្រភពពី​សមត្ថកិច្ច​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​នេះ បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​ជិះ ម៉ូតូ​ម៉ាក Zoomber-x ពាក់​ស្លាក​លេខ កំពត​1Q-2569 បើកបរ​ក្នុង​ទិស ពី​លិចទៅ​កើត លុះ​មកដល់​ចំណុច​ផ្លូវ​ចំណោត ម៉ូតូ​បាន​បន្ថែម​ល្បឿន​លឿន ទំនងជា​ចង់​វ៉ា​ជែង​រថយន្ត តែ​វ៉ា​មិន​ផុត ក៏​ជ្រុល​ចង្កូត​ទៅបុក​ចូល​ពីក្រោយ​រថយន្ត​កូរ៉េ​មួយគ្រឿង​ដឹក​ដែក​គ្រឿងសំណង់ ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A-7450 បណ្តាល​ឲ្យ​បុរស​អ្នកបើក​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង និង​ស្ត្រី​ម្នាក់​រួម​ដំណើរ​ជាមួយ​រងរបួស​ធ្ងន់ ។​

Loading...

​ក្រោយពេល​ហេតុការណ៍​នេះ​បាន​កើតឡើង តៃកុង​ឡាន​បាន​រត់​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​ជនរងគ្រោះ​ស្លាប់ និង​របួស នៅនឹងកន្លែង​យ៉ាង​អាណោច​អាធ​ម បង្កក្តី​រន្ធត់​ដល់​អ្នក​ដំណើរ​គ្រប់ៗ​គ្នា​តែម្តង ។​

​បើ​យោងតាម​អ្នក​ស្គាល់​ជនរងគ្រោះ​បាន​ប្រាប់ថា អ្នក​ទាំង​២​នេះ​ជិត​ដល់​ថ្ងៃ​រៀបការ​ដោយ​ទើប​ថតរូប Pre-wedding ហើយ​ប៉ុណ្ណោះ ។ ប៉ុន្តែ ជា​អកុសល​ខណៈ​អ្នក​ទាំងពីរ​ជិះ​ម៉ូតូ​ដើរ​ចែក​ធៀប​ការ​ភ្ញៀវ​នៅឯ​ស្រុកកំណើត ក៏បាន​ជួប​គ្រោះថ្នាក់​ដ៏​អាក្រក់​នេះ បណ្តាល​ឲ្យ​ខាង​ប្រុស​ស្លាប់ រីឯ​ខាង​ស្រី​រងរបួស​ធ្ងន់​គួរ​ឲ្យ​សង្វេក​យ៉ាងខ្លាំង ។​

Loading...

​ទោះយ៉ាងណា ក្រោយ​ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង សមត្ថកិច្ច​ចុះ​ធ្វើការ​វាស់វែង​តាម​ជំនាញ និង​នាំយក​ទាំង​ឡាន និង​ម៉ូតូ​ជនរងគ្រោះ ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ៕​

?

Loading...

Leave a Reply

Your email address will not be published. Required fields are marked *