ក្មេងស្ទាវ និង​សិស្សសាលា ទាញ​ដុំថ្ម​ដេញ​គប់​គ្នា​ពេញ​ផ្លូវ ព្រោះ​ខឹង​រឿង​គ្រាន់តែ​មើលមុខ​មិនបាន​! ខណៈ​គេ​ស្អប់​ពេក​ដាក់​ឲ្យ​ថា ដល់​ឡាន​បុក​ងាប់ តាំង​ផុស Rip….

​ស្ទាវ​២​ក្រុម​រវាង​សិស្សសាលា និង​ស្ទាវ​ក្រៅ​សាលា បាន​បញ្ចេញ​ច​រិ​កជើង​កាង ទាញ​ដុំថ្ម ដុំឥដ្ឋ គប់​ដាក់គ្នា​ទៅវិញទៅមក​យ៉ាង​ប្រសាច​ពេញ​ដងផ្លូវ គ្រាន់តែ​ខឹង​រឿង​ជិះ​ម៉ូតូ​ងាកមើល​មុខ​មិនបាន ។ ហេតុការណ៍​ធ្វើ​ឲ្យ​អ្នកដំណើរ​ព្រួយ​នឹង​ដុំថ្ម​ហោះ​ត្រូវចំ​ក្បាល​ទាំង​កណ្តាល​ថ្ងៃនេះ បានកើត​ឡើង​នៅ​ជិត​សាលា​ចាក់អង្រែ ផ្លូវជាតិ​លេខ​២ ។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក «​បង ម៉េង អ្នកសារព័ត៌មាន​» បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​ជិះ​ម៉ូតូ​ដេញ​គប់​គ្នា​ប្រសេចប្រសាច​ពេញ​ផ្លូវ គ្រាន់តែ​ខឹង​រឿង​ងាក​មេ​ី​ល​មុខ​ឌឺដង​គ្នា ចេញ​ច​រិ​ក​ជេ​ី​ង​កាង នៅ​ជិត​សាលា​ចាក់អង្រែ​

​ក្មេងស្ទាវៗ និង​ក្មេង​សិស្សសាលា មើលមុខ​គ្នា​បន្តិច​មិន​បានទេ ដឹង​តែ​បង្ហាញ​រិ​ទ្ធ​ដាក់គ្នា​ហេ​ី​យ ឌឺដង​គ្នា​ទេ​ី​ប​កេ​ី​ត​ចេញ​ជា​ទំនាស់ ជិះ​ដេញ​គ្នា​ពេញ​ផ្លូវ គ្រាន់តែ​ខឹង​រឿង​ងាក​មេ​ី​ល​មុខ​ឌឺដង​គ្នា ចេញ​ច​រិ​ក​ជេ​ី​ង​កាង​ទ្រាំ​មិនបាន ទាញ​ដុំថ្ម ដុំឥដ្ឋ គប់​គ្នា​ទៅវិញទៅមក​ប្រសាច​ដូច​ក្នុង​រឿង បង្ក​អស្ថេរភាព អសន្តិសុខ​សង្គម​យ៉ាងខ្លាំង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ចាក់អង្រែ ផ្លូវជាតិ​លេខ​២ មានការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ​។​»

Loading...

​ក្រោយ​ឃើញ​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​នេះ អ្នកលេង​ហ្វេ​ស​ប៊ុ​កម្នា​ក់បាន​ក៏​ព្រ​លូ​យ​មាត់​ដាក់​ឲ្យ​ថា​៖ «​ដល់​ឡាន​បុក​ងាប់​តាំង​ផុស​RIP សម្លាញ់​សូម​ឯង​ទៅ​អោយបាន​សុខ មាន​ជាតិ​ក្រោយ​កុំអោយ​អាយុ​ខ្លី​ដូច​ជាតិ​នេះ​ទៀត អាយុ​មិនទាន់​១៨​តែ​ថ្លើមធំៗ យី​ស ពួក​អា​អត់​កំណើត​នេះ​!!» ៕

 

Loading...
Loading...

Leave a Reply

Your email address will not be published. Required fields are marked *