ខ្លោចចិត្ត​ណាស់​! បងស្រី​ជា​ជនពិការ​ស្រស់ស្អាត​ម្នាក់​ឆាត​មក​ទាំង​ទឹកភ្នែក ព្រោះ​ត្រូវបាន​កន្លែង​ការងារ​ជាច្រើន​រើសអើង សូម្បីតែ​គាត់​សុំ​ធ្វើការ​ត្រឹម​….

​នេះ​ជា​រឿង​ដ៏​ខ្លោចចិត្ត​មួយ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មានការ​ហួសចិត្ត​យ៉ាងខ្លាំង ខណៈពេល​ដឹងថា​បងស្រី​ជា​ជនពិការ​ម្នាក់​ត្រូវបាន​កន្លែង​ការងារ​ជាច្រើន​រើសអើង ដែល​សូម្បីតែ​គាត់​សុំ​ត្រឹម​ធ្វើការ​ជា​អ្នក​អនាម័យ ក៏​គេ​មិន​ឲ្យ​ធ្វើ​ដែរ ។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក «​កូន ខ្លា​តូច​» នៅមុននេះ​បន្តិច ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ បាន​បង្ហោះ​បង្ហោះ​ឲ្យ​ដឹងថា​៖ «#​ខ្ញុំ​ពិតជា​មិន​យល់​សោះ​ថា​សម​យ័​នេះ​ហេ​ី​យ​នៅ​រេ​ី​ស​អេ​ី​ង​នឹង​ជនពិការ​ទៀត អាណិត​បងស្រី​ណាស់ គាត់​ឆាត​មក​ទាំង​យំ​

​គាត់​តូចចិត្ត​ហេតុ​អី​គេ​គ្រប់គ្នា​រេ​ី​ស​អេ​ី​ង​នឹង​ជនពិការ​ម្ល៉េះ រូបរាង​មុខមាត់​គាត់​ស្អាត​ណាស់​បងប្អូន ទាស់​តែ​គាត់​ខូច​ភ្នែក​មួយ​ចំហៀង សុំ​គេ​ដាក់ពាក្យ​ធ្វេ​ី​ការ​ខាង​ណា​ក៏​គេ​មិន​យក​បងស្រី​ដែរ គាត់​សុំ​ត្រឹម​ធ្វេ​ី​ខាង Cleaner ខាង​រៀបចំ​បន្ទប់​សោះ​ក៏​មិន​យក​ទៀត ហេតុ​អី​ចាំបាច់​មានការ​រេ​ី​ស​អេ​ី​ង​នឹង​ជនពិការ​បែបនេះ គ្រួសា​គាត់​ត្រូវ​ពឹងផ្អែក​លេ​ី​គាត់​.​បេ​ី​គ្មាន​ជ​ម្រេ​ី​ស​អោយ​គាត់​តេ​ី​គាត់​ចិញ្ចឹម​កូនចិញ្ចឹម​ម្តាយ​ឪពុក​គាត់​បាន​យ៉ាងណា​ទៅ ខ្ញុំ​អាណិត​គាត់​ណាស់ មិនគួរណា​សង្គម​យេ​ី​ង​នៅមាន​ការ​រេ​ី​ស​អេ​ី​ង​នឹង​ជនពិការ​បែបនេះ​សោះ គួរតែ​ជួយ​លេ​ី​ក​ទឹកចិត្ត​ដល់​ពួកគាត់​វិញ​ទេ​ី​ប​ត្រូវ​😒😒» ៕

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *