វះកាត់​យក​ពោះវៀន​រលួយ​៦​ម៉ែត្រ​ចេញ មិនបាន​ប៉ុន្មាន​ផង នារី​ម្នាក់​នៅសល់​ស្បែក​ដណ្តប់​ឆ្អឹង​ទំងន់​មិន​ដល់​គីឡូ​១០​ផង​ អរគុណ​លោកគ្រូ​ពេទ្យ​ធំ​(​ពេទ្យ​179)​ខ្លាំងណាស់​

​ពិតជា​ស្លុតរន្ធត់​ខ្លាំងណាស់ នៅពេល​បានដឹងថា​អ្នកជំងឺ​ស្រី​វ័យក្មេង​ម្នាក់​ស្រាប់តែ​ប្រែ​ទៅជា​សភាព​រូបរាងកាយ​សង្គម​សល់​តែ​ដណ្តប់​ឆ្អឹង ពោលគឺ​ទម្ងន់​នៅសល់​ត្រឹម ១០ គីឡូ ប៉ុណ្ណោះ ក្រោយ​គ្រូពេទ្យ​វះកាត់​ពោះវៀន​ដែល​វិនិច្ឆ័យ​រកឃើញថា «​រលួយ​» អស់ ៦ ម៉ែត្រ ។​ ​តាមរយៈ​នេះ គ្រួសារ​អ្នកជំងឺ​បាន​សម្តែង​នូវ​ការខ្លោចចិត្តយ៉ាង​ខ្លាំង និង​រិះគន់​ទៅកាន់​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​មួយ​នេះ​ថា វះកាត់​ចង់បាន​តែ​លុយ ៣ ពាន់​ដុល្លារ តែ​លទ្ធផល​បែបនេះ ។

​ទាក់ទង​នឹង​ករណីនេះ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chan Sambok បាន​បង្ហោះ​រូបភាព​ជាក់ស្តែង​ពី​ស្ថានភាព​ប្អូនស្រី​របស់ខ្លួន និង​រៀប​រាប់ទាំង​ឈឺចាប់​ថា​ថា​៖ «​រូប​ប្អូនស្រី​របស់លោក​ដែលមាន​ជំងឺ​រលួយ​ពោះវៀន​ត្រូវ​កាត់ចេញ​។ លោក​បាន​សរសេរ​រៀបរាប់ថា​៖”​ប្អូនស្រី​ខ្ញុំ​អាយុ​២៤​ឆ្នាំ​បាន​ចុកពោះ​ខ្លាំង​ហើយ​យកទៅ​ពេទ្យ​ធំ​ពេទ្យ​ថា​រលួយ​ពោះវៀន​អស់ហើយ​ត្រូវតែ​វះកាត់​បើ​មិន​វះកាត់​ត្រូវស្លាប់ យើង​ក៌​យល់ព្រម​តាម​ពេទ្យ​ទាំងអស់​ក្រោយ​វះកាត់​ចោល​ពោះវៀន​ចោល​អស់​6​ម៉ែត្រ​ប្អូន​ខ្ញុំ​ក៌​ធូរស្បើយ​យកមក​ផ្ទះ តែ​គាត់​ដេក​កន្ទេល​រហូត​លទ្ធផល​6​ខែក្រោយ​នៅសល់​១០​គីឡូ​តើ​ការទទួលខុសត្រូវ​រប​ស់​ពេទ្យ​ធំ​នៅឯណា​?​ឬ​គ្រាន់តែ​វះកាត់​ចង់បាន​លុយ $3,000​ហ្នឹង​ទេ​។​ខ្ញុំ​សូម​អរគុណ​លោកគ្រូ​ពេទ្យ​ធំ​(​ពេទ្យ​179)​ខ្លាំងណាស់​😭😭😭😭😭😭» ៕​

Loading...
Loading...

Leave a Reply

Your email address will not be published. Required fields are marked *