ផ្ទុះ​ទៀតហើយ​! លោក ម៉ៃ សុគន្ធ ក្តៅស្លឹកត្រចៀក​ជេរ​ទៅកាន់ អាចារ្យ ធំ វិញ​ធ្ងន់ៗ​សុទ្ធតែ​អា​ឈ្លើង​ជញ្ជក់​ឈាម​វប្បធម៌ ជុំវិញ​រឿង​ជំនួយ​ក្រៅប្រទេស​…. (វីដេអូ)

​គួររម្លឹកថា កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ តារា​ចម្រៀងរហស្សនាម​កំពូល​ទើស​លោក ម៉ៃ សុគន្ធ បាន​បង្ហោះ​សារ​សួរ​ទៅកាន់​លោក អាចារ្យ ធំ ទាក់ទង​រឿង​ជំនួយ​ក្រៅប្រទេស​របស់លោក​គ្រូ សេរី គ្រូ​ក្បាច់គុន​ល្បុក្កតោ​ដល់​ណា​ហើយ ព្រោះ​កន្លងទៅ​2​ឆ្នាំ​ហើយ ? ព្រោះ រាល់​លើក មើលទៅ​ដូច​មិន​នៅ​ស្ងៀម​… ។ ដោយ​ក្នុងនោះ លោក ម៉ៃ សុគន្ធ ចង់​ផ្តាំ​ទៅលើ​លោក អាចារ្យ ធំ ថា «​ថែ តែ​វប្បធម៌​បាន​ហើយ កុំ​ថែ លុយ​ដែលមាន​អាសន្ន​ទៀត​ណា អ្នកមាន​បុណ្យ​» ។​

​ដោយឡែក នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ម្សិលមិញ​នេះ លោក ម៉ៃ សុគន្ធ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ភ្ញាក់ផ្អើល​សារជាថ្មី ដោយបាន​ជេរ​ទៅកាន់ អាចារ្យ ធំ យ៉ាង​ធ្ងន់ៗ ដោយ​ភ្ជាប់​នឹង​រូបភាព​បង្ហាញ​ពី​សកម្មភាព​មនុស្សធម៌​របស់លោក​យ៉ាង​ដូច្នេះ​ថា​៖

«​មើល​ខ្លះៗ​ទៅ អា​ឈ្លើង​វប្បធម៌ អញ​មិនចេះ ជញ្ជក់​ឈាម​វប្បធម៌ មក​យកចំនេញ​ខ្លួនឯង​ដូច អា​ឈ្លើង អាចារ្យ ខ្មោច​🔥👹 ហែង​ទេ​
​អា​ចុយ​ម្រា​យ​
​អូ ភ្លេច មេច​ហើយ រឿង ថែ​លុយ ជំនួយ 2​ឆ្នាំមុន ដូច​អត់​ឃើញ​និយាយ​ចឹ​ង​ហ្អា អា​ឈ្លើង​វប្បធម៌​» ។​

Loading...

គួរ​បញ្ជាក់ថា លោក ម៉ៃ សុគន្ធ បាន​ក្តៅស្លឹកត្រចៀក​ទៅកាន់​លោក អាចារ្យ ធំ បែបនេះ គឺ​ក្រោយពី​អាចារ្យ ធំ បានចេញ​វីដេអូ​រិះគន់​ដៀល​ខ្លួន​ធ្ងន់ៗ​ថា​៖ «​អា​ម៉ៃ សុគន្ធ ហែង​នៅរស់ ហែង​ចូល​មើល​ផង អា​រស់​គ្មាន​ប្រយោជន៍ អា​ញ់​មិនដែល​ឃើញហែង​ធ្វើ​អី​បាន​ប្រយោជន៍​សោះ អា​ញ់​មិនដែល​ឃើញ​ហែង​បូជា​ស្អី​ដើម្បី​វប្បធម៌ សង្គមជាតិ​នោះទេ លបៗ អា​ច្រមុះ​ពាក់​ម៉ាស់​!!» ៕​

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *