នឹងល្អមើលហើយល្ងាចនេះ​! ធី សុវណ្ណ​ថា ឲ្យ​នាង ចរិយា ចេញ​មក​​ត​ទល់​គ្នា​នៅ​មុខ​សន្និសីទកាសែត ដើម្បីបញ្ជាក់សខ្មៅ​លើ​រូបថត​៣​សន្លឹក ហើយបើអ្វីៗជា​ «​ភស្តុតាង​»​ កាត់ត នោះ​នឹង​​មាន​ទោសរួម​​​ទាំង​​លោក ហេង ឡុង​ ពីបទ….!!

​រឿងរ៉ាវ​វាង​អ្នកនាង ធី សុវណ្ណ​ថា និង​ស្វាមី​ទើប​រៀបការ​ថ្មីថ្មោង​លោក ផែ សុវណ្ណារិទ្ធ ជាមួយ​នារី​ស្រស់ស្អាត​វ័យក្មេង​ម្នាក់ ដែល​ស្រែកយំ​ឡាំប៉ា​ដោយ​អះអាងថា​ជា​ប្រពន្ធ​រួមរស់​លួចលាក់​នឹង​លោក ផែ សុ​ណ្ណា​រិ​ទ្ធ អស់​រយៈពេលជិត ១០ ឆ្នាំ បង្ក​ឲ្យ​មហាជន​ផ្ទុះ​ការភ្ញាក់ផ្អើល និង​សើចចំអក​ ធ្វើឲ្យអ្នក​ទាំង​ពីរ​រងភាព​អាម៉ាសយ៉ាង​ខ្លាំង​ទាំង​ក្នុង​ថ្ងៃកំពុង​រៀប​​មង្គលការ ​។​

​យ៉ាងណាមិញ ក្រោយ​រឿងនេះ​ផ្ទុះឡើង​ចំ​ខណៈពេល​ថ្ងៃ​មង្គលការ​កំពុង​ប្រព្រឹត្តឡើង​នៅ​ព្រៃ​អា​រ៉ែ​ង​បែបនេះ បានធ្វើ​ឲ្យ​អ្នកនាង ធី សុវណ្ណ​ថា ឆេះដុំ​យ៉ាងខ្លាំង រហូត​បង្ហោះ​សារ​ព្រមាន​ឲ្យ​លោក ហេង ឡុង ប្រញាប់​ហៅ​នារី​ម្នាក់​នោះ​ចេញមក​បកស្រាយ និង​ក៏​ដូច​បង្ហាញ​ភស្តុតាង​ជាបន្ទាន់ ពុំនោះសោត​នឹងមាន​រឿង​ធំ​ពុំខាន​ឡើយ ។​

​បន្ទាប់​ឃើញ ធី សុវណ្ណ​ថា ធ្វើការ​ព្រមាន​បែបនេះ លោក ហេង ឡុង ក៏មិន​បង្អង់​យូរ និងបាន​អញ្ជើញ​នារី​រូប​នោះមក​បង្ហាញខ្លួន ដើម្បី​បកស្រាយ​នូវ​អ្វីដែល​នាង​បាន​ស្រែកយំ​ខ្លាំងៗ​តាមរយៈ​ទូរស័ព្ទ ព្រោះតែ​ឈឺចាប់​នឹង​ទង្វើប្រុស​ក្បត់ចិត្ដដូចលោក ផែ សុវណ្ណារិទ្ធ ។ តាមរយៈ​ការសម្ភាស Live ផ្ទាល់ នារី​រូបនោះ​ដែល​ប្រាប់ថា នាង​មានឈ្មោះ យ៉ា គឺជា​តារា​សម្តែង​ម្នាក់​តែ​មិនសូវ​ល្បី ។ បន្ទាប់មក នាង​ក៏បាន​និយាយ​រៀបរាប់​ពី​ជីវិត​រួមរស់​នឹង​គ្នា​លួចលាក់​ដូច​ប្តី​ប្រពន្ធ​អស់​រយៈ​ជិត ១០ ឆ្នាំ ជាមួយ​លោក ផែ សុវណ្ណារិទ្ធ និង​ក៏​ដូច​បង្ហាញ​ភស្តុតាង​រូបថត​អនុស្សាវរីយ៍​ចំនួន ៣ សន្លឹក ផងដែរ ។​

Loading...

​ទោះយ៉ាងណា អ្នកនាង ធី សុវណ្ណ​ថា បាន​បង្ហោះ​សារ​បង្ហាញ​ការហួសចិត្ត និង​បោះ​ពាក្យសម្តី​ទៅកាន់​លោក ហេង ឡុង ថា​៖ «​បង្ហាញ​រូប​៣​សន្លឹក ហើយ​ស្រែក​យំសោក និយាយថា ទាក់ទង​ប្តី​ខ្ញុំ​១០​ឆ្នាំ មនុស្ស​ល្ងង់​ដូច​លោក ហេង ឡុង ទើប​ជឿ​នាង​….» ។​

​ដោយឡែក កាលពី​ម្សិលមិញ​នេះ អ្នកនាង ធី សុវណ្ណ​ថា ក៏បាន​បន្ត​បង្ហោះ​សារ​ឲ្យ​នារី​រូបនេះ​ចេញមក​បញ្ជាក់ «​លម្អិត​» បន្ថែម ទៅលើ​រូបថត​៣​សន្លឹក​នេះ​ដែល​អ្នកនាង​អះអាងថា​ជា​រូប «​កាត់ត​» ហើយ​បើ​មិន​បកស្រាយ «​មិន​ស៊ីគ្នា​» នឹង​រូបថត​ទាំងបីរ​នេះ នោះ​នាង​នឹងត្រូវ​មានទោស​ករណី​បង្កើត​ភស្តុតាង​ក្លែងក្លាយ និង​សូម្បី​លោក ហេង ឡុង ផងដែរ ។ ក្នុងនោះ អ្នកនាង ធី សុវណ្ណ​ថា បាន​សរសេរ​រៀប​យ៉ាង​ដូច្នេះ​ថា​៖

Loading...

«​ខ្ញុំ​មាន​ភស្តុតាង ៣​ចំនុច​បញ្ជាក់ថា នាង​កាត់ត​រូប ប​ង្កេ​ី​ត​ភស្តុតាង​ក្លែងក្លាយ​

១ នាង​ថា ប្តី​ខ្ញុំ​ថតរូប​ជាមួយ​នាង​នៅ​ថៃ ៥​ឆ្នាំមុន កាល​៥​ឆ្នាំមុន លិខិតឆ្លងដែន​ប្តី​ខ្ញុំ គ្មាន​ចេញចូល​ប្រទេស​ថៃ​ទេ រាល់​ការចេញចូល​ក្រៅប្រទេស ខ្ញុំ និង​ប្តី​ខ្ញុំ តែង​ទៅ​ជាមួយគ្នា លិខិតឆ្លងដែន​យេ​ី​ង​ទាំងពីរ មាន​ថ្ងៃ​ចេញចូល​ដូចគ្នា ។ តេ​ី​នាង ហាន​បង្ហាញ​លិខិតឆ្លងដែន របស់​នាង​ទេ​?

២ នាង​ឈ្មោះ អេង ចរិយា កេ​ី​ត​ឆ្នាំ ១៩៩៧ បច្ចុប្បន្ន នាង​មាន​អាយុ ២២​ឆ្នាំ តេ​ី​១០​ឆ្នាំមុន តេ​ី​នាង​មាន​អាយុ ប៉ុន្មាន​? តេ​ី​នាង​ហាន​បង្ហាញ អត្តសញ្ញាណប័ណ្ណ ទេ​?

៣ នាង​ថា រស់នៅ​ជាមួយ​ប្តី​ខ្ញុំ ១០​ឆ្នាំ តេ​ី​នាង​មាន​ដែល​ផូស​រូប ជាមួយ​ប្តី​ខ្ញុំ​លេ​ី​Facebook ទេ នាង​មាន​សំលេង voice និយាយ​ឆ្លេ​ី​យ​ឆ្លង​ទេ​? នាង​មាន​រូបថត ក្នុង​ទូរស័ព្ទ​ទេ​?

​ខ្ញុំ​រងចាំ​មេ​ី​ល​នាង ធ្វេ​ី​សន្និសីទកាសែត ថ្ងៃនេះ​នាង​នឹងមាន​ទោស ករណី​ប​ង្កេ​ី​ត​ភស្តុតាង​ក្លែងក្លាយ​លោក ហេង ឡុង ក៏មាន​ទោស​ដែរ ករណី​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​» ។​

​សូម​រង់ចាំ​ទស្សនា ការចេញមុខ​ធ្វើ​សន្និសីទ​កា​សេត​ទល់មុខ​គ្នា​រវាង​ភាគី​ទាំង​២​ទាំងអស់គ្នា ដែលលោក ហេង ឡុង បានប្រាប់ថា នឹងរៀបចំធ្វើឡើងនៅល្ងាចថ្ងៃទី០៦ វិច្ឆិកា នេះ ៕​

    

Loading...

Leave a Reply

Your email address will not be published. Required fields are marked *