​នាង​ថា ចូលចិត្ត​ស្លៀក​កំប៉ិតៗ​បែបនេះ ដើម្បី​បង្ហាញ​រាង ព្រោះ​ជាតា​រា​ម៉ូ​ដែល ប៉ុន្តែ ច្បាប់​ប្រទេស​សូម​បង់ ៤៨ ដុល្លារ ថ្លៃ​ផាកពិន័យ ហើយ​ទៅណា​ទៅៗ​!

​តាម Taiwan News នារី​ទេសចរ​ស្លៀក​ប៊ី​គី​នី​កំប៉ិតៗ បិទបាំង​កេរ្តិ៍​ម៉ែ​បន្តិច​តែ​បន្តិច​ប៉ុណ្ណោះ បាន​ដើរ​ជាមួយ​សង្សារ​នា​ថ្ងៃទី​០៩-១០ ខែតុលា នៅ​កោះ Boracay ភាគ​កណ្តាល​នៃ​ប្រទេស​ហ្វីលីពីន ត្រូវបាន​ពលរដ្ឋ​នៅ​កោះ​នោះ​ថត​ហើយ​បង្ហោះ​រូប ។​

​ប៉ូលីស​ហ្វីលីពីន​បើក​ការរុករក​ភ្លាម ហើយ​នៅ​ថ្ងៃទី​១០ ខែតុលា គេ​បាន​រកឃើញ​សណ្ឋាគារ​ដែល​អ្នក​ទាំងពី​រ​កំពុងស្នាក់នៅ ។​

​តាម Panay News នៅវេលា​ម៉ោង ១៧ និង ៣០ នាទី ថ្ងៃ​ដដែល ប៉ូលីស​បាន​ឃាត់ខ្លួន​អ្នក​ទាំងពីរ ហើយ​សាកសួរ​ចម្លើយ ។ ពួកគេ​ថា គេ​ជា​ង្ន​ក​បង្ហាញ​ម៉ូត និង​និយម​ស្លៀក​បែបនេះ ។​

Loading...

​ប៉ុន្តែ មេ​ប៉ូលិស​ម្នាក់​បាន​ប្រាប់ថា ក្នុង​វប្បធម៌​យើងខ្ញុំ ការ​ស្លៀកពាក់​បែបនេះ​ពុំ​អាច​ទទួលយក​បានឡើយ ។ ចុងក្រោយ អ្នក​ទាំងពីរ​បង្ខំ​ត្រូវ​បង់ប្រាក់​ពិន័យ ២៥០ Peso (​ប្រមាណ ៤៨ ដុល្លារ​) តាមច្បាប់​ហ្វីលីពីន ហើយក៏​ចាក​ចេញទៅ​តៃវ៉ាន់​វិញ ។​

​រឿង​ធម្មតាៗ​ទេ គ្រាន់តែ​ចង់ដឹង​មតិយោបល់​របស់​ប្រិយមិត្ត​ថា ភាគី​ណា​ត្រូវ ហើយ​ហេតុផល​ណា​សមស្រប​ជាង​នោះ ដោយ​នាង​ថា នាង​ចង់បង្ហាញ “​របស់​” ខ្ញុំ​ទេតើ​! ឯ​ម្ខាង​ទៀត​គឺ​អាជ្ញាធរ​ស​ម៉ី​ប្រទេស ។ ម្យ៉ាងទៀត បែបនេះ​តើ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ដែរ ឬទេ​? ៕ នារ​តី​

Loading...

Loading...

Leave a Reply

Your email address will not be published. Required fields are marked *