​អូន​ដើរលេង​អស់ចិត្ត​ហើយ​មែន​ទេ អូន​អស់​ការសប្បាយ​ហើយ​មែន​ទេ បង​បាន​ប្រាប់​អូន​ច្រើនដង​ហើយ តែ​អូន​មិន​ព្រមស្ដាប់​បង ចុងក្រោយ​អូន​បន្សល់ទុក​ត្រឹមតែ​រូបថត​មួយ​សន្លឹក អូន​គេង​ចុះ​ណា​!!

​គ្រោះថ្នាក់​ចរាចរណ៍​មាន​ទាំង​របួស និង​ស្លាប់​ឃើញថា​បាននិងកំពុង​កើតមាន​ឡើងជា​រៀងរាល់ថ្ងៃ ដោយសារតែ​ប្រជាពលរដ្ឋ​មួយចំនួន​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ ដោយ​ក្នុងនោះ​រួមមាន​ទាំង​កត្តា​បើកបរ​លើស​ល្បឿន​កំណត់ មិនចេះ​អត់ឱន​អា​ធ្រា​ស្រ័យ​ឲ្យ​គ្នា និង​ព្រមទាំង​បើកបរ​ទាំង​ស្ថានភាព​ស្រវឹង​ជាដើម ។​ ​ដោយឡែក កាលពី​ម្សិលមិញ​នេះ នា​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៩ នារី​ដ៏​ស្រស់ស្អាត​វ័យក្មេង​ម្នាក បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ដ​កំពត បណ្ដាល​ធ្វើ​ឲ្យ​ស្លាប់បាត់​បង់ជីវិត ចាកចោល​ក្រុមគ្រួសារ សាច់ញាតិ និង​មិ​ត្ដ​ភក្ដិ​របស់​នាង ទាំង​ក្តី​សោកសង្រេង​ជាទីបំផុត ។​

Read more

អកុសលអ្វីម្លេះ! ទើប​ថត Prewedding រួច ជិះ​ម៉ូតូ​ដើរ​ចែក​ធៀប​ការ​ភ្ញៀវ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ខាង​ប្រុស ខណៈ​ខាង​ស្រី​ត្រូវ​…

​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ខណៈ​នារី​ម្នាក់​ជា​គូ​ដណ្តឹង បាន​រងរបួស​ធ្ងន់ នៅក្នុង​ហេតុការណ៍​ដ៏​រន្ធត់​ជិះ​ម៉ូតូ​ធ្វើដំណើរ​ដើរ​ចែក​ធៀប​ការ​ភ្ញៀវ បាន​បុក​នឹង​រថយន្ត​ដឹក​ដែក​ពីក្រោយ ។​ ​ហេតុការណ៍​ខាងលើនេះ បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤ កាលពី​វេលា​ម៉ោង​ប្រមាណ ៨ ព្រឹក ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិសាស្ត្រ តំបន់​ឃ្លាំង​លើ ជិត​រោងចក្រ​ក្រោ​ន នៅក្នុង​សង្កាត់​១ ក្រុង​/​ខេត្ត​ព្រះសីហនុ ។

Read more

បែកធ្លាយសារ​ឆ្លើយ​ឆ្លង​ណាត់​ជួប​គ្នា​ពេល​រាត្រី​​ដ៏ញាក់​សាច់ រវាង​នារី​ម្នាក់ និង​នាយ​ ចឺម តើជាការពិតឬយ៉ាងណា!?

​បើទោះជា​វីដេអូ​បង្ហាញ​ឲ្យ​ឃើញ​ទិដ្ឋភាព​ជនបង្ក​ប្រដាប់​ដោយ​ដំបង​នៅ​នឹង​ដៃ បាន​ដេញតាម​នាយ ចឺម រហូតដល់​ក្នុង​កន្លែង​ហាង​ម៉ាស្សា​មួយ ដើម្បី​សុំ​ឲ្យ​គេ​ជួយ ក្រោយ​ត្រូវ​ជនដៃដល់​បាន​វាយ​បែកក្បាល​យ៉ាងដំណំ ត្រូវបាន​បញ្ចេញ​ឲ្យ​ឃើញ​ស្តែងៗ​ក្តី ប៉ុន្តែ សម្រាប់​រឿងនេះ គេ​នៅ​មិនទាន់​ដឹង​ការពិត​ច្បាស់​នៅឡើយ​ទេ ដោយ​មកទល់ពេលនេះ យើង​បានត្រឹមតែ​ទទួល​ព័ត៌មាន​បឋម​លើកឡើងថា​ជា​ករណី​ចោទថា នាយ ចឺម ឆាត​ទាក់ទង​សង្សារ​ជនដៃដល់ ដែល​នាំ​ឲ្យ​ឆេះ​កំហឹង​ដ៏​សាហាវ​នេះ​ឡើង​ប៉ុណ្ណោះ ។​ ​យ៉ាងណាមិញ ក្រោយ​វីដេអូ​នេះ​ត្រូវបាន​បញ្ចេញ ស្រាប់តែ​ពេលនេះ

Read more

វីដេអូ​ស្តែងៗ នាយ ចឺម រត់​រក​កន្លែង​ហាង​ម៉ាស្សា​ឲ្យ​គេ​ជួយ ខណៈ​ជនបង្ក​ដេញតាម​ជាមួយ​ឈើ​ជ្រុង ក្រោយ​វាយ​បែកក្បាល​…

​ករណី​នាយ ចឺម ត្រូវ​បុរស​ម្នាក់​វាយ​បែកក្បាល​យ៉ាងដំណំ ព្រោះ​ចោទថា​បាន​ឆាត​ទាក់ទង​ស្រី​របស់ខ្លួន ហើយ​រត់គេចខ្លួន​ទៅរក​កន្លែង​លាក់ខ្លួន ដើម្បី​សុំ​ការជួយ​សង្គ្រោះ នៅ​កន្លែង​ហាង​ម៉ាស្សា​មួយ បាន​លេច​ធ្លាយ​វីដេអូ​ហើយ ។​ ​ហេតុការណ៍​នេះ គេ​មិនទាន់​ដឹង​ច្បាស់​ថា បានកើត​ឡើង​នៅ​ចំណុច​ណា​នោះទេ ប៉ុន្តែ តាម​វីដេអូ​ត្រូវបាន​បញ្ចេញ​បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់ ដេញតាម​នាយ ចឺម មកដល់​ក្នុង​ហាង​ម៉ាស្សា​មួយ ជាមួយ​ឈើ​មួយ​កំណាត់ ។ ដោយ​បុរស​នោះ

Read more

ក្រោយ​បែកក្បាល​ដេរ ៥ ថ្នេរ ព្រោះរង​ចោទថា​ឆាត​ទាក់​សង្សារ​គេ​នៅ​ប៉ៃលិន នាយ ចឺម ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​ជនបង្ក​ចំនួន​…..$

​ដូចដែល​ប្រិយមិត្ត​ជាច្រើន​បានទទួល​ជ្រាប​រួចហើយ ចំពោះ​ករណី​នាយ ចឺម ត្រូវបាន​គេ​វាយ​បែកក្បាល​ធ្ងន់ធ្ងរ និង​របួស​នៅត្រង់​ប៉ុន្មាន​កន្លែង នៅក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ ក្នុង​ករណី​អំពើហិស្សា​ដែល​បុរស​ម្នាក់​បាន​ចោទប្រកាន់ថា នាយ​បាន​ឆាត​ទាក់ទង​សង្សារ​គេ ​បង្ក​ឲ្យ​កើត​​ភ្លើងកំហឹង​ ហៅ​​មក​វ៉ៃ​អត់​សួរ​នាំ​ច្រើន ។​ ​បើតាម​ប្រភពពី​អ្នកដឹង​ហេតុការណ៍​នេះ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​នាយ ចឺម បាន​ឆាត​មករក​ស្រី​គេ​ជាច្រើនលើក គឺ​នៅពេលនោះ​ចំពេល​ប្រុស​ស្នេហ៍​គេ​កំពុងកាន់​ទូរស័ព្ទ

Read more

កំពុងភ្ញាក់ផ្អើលខ្លាំង​! ករណីនាយ ចឺម ស្រាប់តែ​ត្រូវគេ​វាយ​ឡើង​បែកក្បាល​ធ្ងន់ធ្ងរ និង​របួស​ច្រើន​កន្លែង ព្រោះ​ចោទ​ថា​​ឆាត​ទាក់ទង​សង្សារ​គេ​!!

​នាយ ចឺម បើទោះជា​បាន​ឈប់​ពី​អាជីព​ជា​អ្នកកំប្លែង​ក្ដី​ តែ​តារា​ប្រុស​វ័យក្មេង​កំពុង​ឡើង​កូដ​ខ្លាំង​រូបនេះ ងាក​មក​ចាប់​អាជីព​ជា​តារាចម្រៀង​វិញ ដែល​អាច​ស្រែកច្រៀង​បាន​យ៉ាង​ល្អ ត្រូវចិត្ត​មិត្តៗ​យុវវ័យ​គាំទ្រ​យ៉ាងខ្លាំង ។​ ​ដោយឡែក ថ្មីៗ​នេះ​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ នាយ ចឺម បានធ្វើ​ឲ្យ​មហាជន និង​អ្នកគាំទ្រ ផ្ទុះ​ការភ្ញាក់ផ្អើល​ស្ទើរតែ​មិន​ចង់​ជឿ ខណៈ​នាយ​ត្រូវបាន​បុរស​ម្នាក់​ប្រើ​អំពើហិង្សា​ទៅលើ ដោយ​ប្រើ​ដំបង​វាយ​យ៉ាង​សាហាវ បណ្តាល​ឲ្យ​បែកក្បាល

Read more

ញាក់សាច់​! ជិះ​សុទ្ធ​រថយន្ត​ទំនើប ដើរ​ថត​ស្រីៗ​ក្នុង​បន្ទប់ទឹក​សាធារណៈ ទីបំផុត ត្រូវ​ប្រជាពលរដ្ឋ និង​ម្ចាស់កា​រ៉ា​ស់​សាំង​ចាប់វាយ​ឡើង​ទ្រោម (​វីដេអូ​)

​បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ និង​ម្ចាស់កា​រ៉ា​ស់​សាំង​គួរ​ស្រូវ ស្ថិតនៅ​ចំណុច​រង្វង់​មូល​គួរ​ស្រូវ (​ផ្លូវជាតិ​លេខ​២) ចាប់វាយ​ឡើង​ទ្រោម​ខ្លួន កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ បន្ទាប់ពី​ចោទប្រកាន់​ចូលក្នុង​កា​រ៉ា​ស់​សាំង​លួច​មើល​កេរ្តិ៍ខ្មាស​ស្រីៗ​នៅក្នុង​បន្ទប់ទឹកផ្នែកនារី ។​ ​តាមរយៈ​ទង្វើ​ដ៏​អ​សិ​ល​ធម៌​របស់​បុរស​ខាងលើ ដែល​ត្រូវបាន​គេ​ចោទប្រកាន់​នេះ ម្ចាស់កា​រ៉ា​ស់​សាំង PTT រង្វង់​គួរ​ស្រូវ ពិតជា​រំភើបចិត្ត​ខ្លាំងណាស់ បន្ទាប់ពី​គាត់​ចាប់បាន​ជនកំហូច​រូបនេះ និង​បាន​ចែករំលែក​វីដេអូ​នៅលើ​បណ្តាញ​សង្គម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​តែម្តង ។​

Read more

អស់ពី​ល្បី​ប្លន់ ឥឡូវ កឺ​កឺ​រក​ជំនាញ​ថ្មី ដើរ​គាស់​ផ្ទះ​វិញ​ម្តង តែ​ស៊យ​ត្រូវ​ប្រជាពលរដ្ឋ​តាម​ទាន់​…. (​វីដេអូ​)

​យើង​ធ្លាប់តែ​លឺ​ចោរ​ជនជាតិ​វៀតណាម ជំនាញ​ខាង​គាស់​ផ្ទះ ប៉ុន្តែពេលនេះ យើងបានឃើញ​ស្តែងៗ​ហើយ ខណៈចោរ​ជនជាតិ​ចិន​នៅ​កំពង់សោម (​ក្រុងព្រះសីហនុ​) ឥឡូវ ក៏មាន​ជំនាញ​ដែរ ។​ ​តាមរយៈ​វីដេអូ​ចែករំលែក បានបង្ហាញ​ឲ្យ​ឃើញ​ជនជាតិ​២​នាក់ ធ្វើ​សកម្មភាព​គាស់​ផ្ទះ​គេ ដែល​ត្រូវ​បានដឹងថា បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមា​ណត​៤ ទាបភ្លឺ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សេ​តេ ម្តុំ​ច្រក​ផ្លូវ​សំណាង​បញ្ញា ស្ថិត​ក្នុងភូមិ​២

Read more

​លោក វិ​ល្លាម ព្រមាន​ថា មុននឹង​វាយខ្នោះ​គេ​ម៉េច​មិន​រក​ភស្តុតាង​ឲ្យ​ឃើញ​សិន ចាំ​ពេល​បញ្ជូន​ដល់​ប៉ុស្តិ៍​ទើប​បង្ហាញ​ភស្តុតាង​? បើ​មិន​កែ​ទម្លាប់​នេះ​ទេ ប្រយ័ត្ន​ខ្នោះ​អស់លោក​វិញ​!

​ដូចដែល​ពុក​ម៉ែ​បងប្អូន​បាន​ស្គាល់​រួចហើយ ចំពោះ​លោក វិ​ល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ តាមរយៈ​ទង្វើ​ដ៏​ល្អ​របស់លោក​ចុះជួយ​រក​យុត្តិធម៌ ជាពិសេស​ពេលបច្ចុប្បន្ន ទៅលើ​រឿង​ដីធ្លី​ជាច្រើន ដែល​បុគ្គល​មាន​ឥទ្ធិពល​មួយចំនួន បាន​ប្រើ​អំណាច​រំលោភបំពាន​លើ​ដីធ្លី​របស់​ប្រជាពលរដ្ឋ ។ ក្រៅពីនេះ លោក​ក៏​តែង​ឈឺឆ្អាល​រឿងរ៉ាវ​ក្នុងសង្គម​នានា ពិសេស​លុត​ទៅលើ​មន្ត្រី​សមត្ថកិច្ច​មួយចំនួន ដែល​បាន​ប្រព្រឹត្ត​ទង្វើ​មិនល្អ​ចំពោះ​ប្រជាពលរដ្ឋ ដោយ​គ្មាន​ញញើត​ឡើយ ។​ ​តួយ៉ាង ដូច​ករណី​គ្រឿងញៀន ដែល​សមត្ថកិច្ច​មួយក្រុម​ចុះ​ចាប់​វ៉ៃខ្នោះ​ទៅលើ​យុវជន​ម្នាក់​បង្ក​ឲ្យ​មានការ​រិះគន់​ពេញ​ផ្ទៃ​ប្រទេស​ថ្មីៗ​នេះ

Read more

ផ្ទុះសំណើច​ផ្ទើ​ល​ហ្វេ​ស​ប៊ុ​ក​! ខណៈ​ឃើញ​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​រអិលដួល​ឡើង​ច្រ​ងិ​ប​ច្រ​ងិ​ល ទាំង​រដូវ​ខែប្រាំង នៅ​ក្រុងព្រះសីហនុ

​នៅលើ​បណ្តាញ​សង្គម​ពិតជា​មានការ​ភ្ញាក់ផ្អើល និង​អាណិតអាសូរ​ជាខ្លាំង ខណៈ​ឃើញ​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​រអិលដួល​ច្រ​ងិ​ប​ច្រ​ងិ​ល ទាំង​ខណៈពេល​នេះ​ជា​រដូវ​រាំងភ្លៀង​ទៅហើយនោះ ។ ហេតុការណ៍​ដ៏​គួរ​ឲ្យ​អស់សំណើច​នេះ បានកើត​ឡើង​នៅលើ​ផ្លូវ​ឯករាជ្យ ជិត​រង្វង់​មូល​តោ​ពីរ សង្កាត់​០៤ ក្រុង​/​ខេត្ត​ព្រះសីហនុ ។​ ​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ស្រី​ស្អាត «​កូន ខ្លា​តូច​» បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «#​ទ្រាំ​បន្តិច​សិន​ទៅ​បងប្អូន​ក្រុង​យេ​ី​ង​ជិត​ស្អាត​វិញ​ហេ​ី​យ​ ​ព្រះសីហនុ​៖ ជាថ្មី​ម្តងទៀត​ពលរដ្ឋ​នៅតែ​បន្ត​រងគ្រោះថ្នាក់ ខណៈ​អាជ្ញាធរ​ជួសជុល​ផ្លូវ តែ​មិនទាន់​កាយ​ផ្លូវ​ដាក់លូ

Read more